តើពាក្យ «កំពុង, កំពង់» ប្រើខុសគ្នាដូចម្តេច?
១. ពាក្យ «កំពុង» មានន័យថា ដែលពេញកំពូក កណ្តាលឡើងមិនរាបស្មើ។ ឧទាហរណ៍៖ ពេញកំពុង, ថ្ពាស់កំពុង ជាដើម។ មួយទៀត មានន័យថា កាលក្នុង, កាលដែលជាប់នៅក្នុងរវាង។ ឧ
ទាហរណ៍៖ កំពុងធ្វើការ, កំពុងស៊ី, កំពុងនិយាយ…។
២. ពាក្យ «កំពង់» មានន័យថា ទីកន្លែងនៅមាត់ទឹកដែលជនានុជនចុះឡើង ឬចតទូកជាដើម។ ឧទាហរណ៍៖ កំពង់ទូក, កំពង់កប៉ាល់, កំពង់ទឹក។ ល៕