តើអ្វីទៅដែលហៅថា«កសិពាណិជ្ជកម្ម» ?
នៅក្នុងសទ្ទានុភូមិវិទ្យា ដែលអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់អត្ថន័យពាក្យ «កសិពាណិជ្ជកម្ម» ដូចខាងក្រោម៖ ទី១ .
កសិពាណិជ្ជកម្ម មានន័យថា ឧស្សាហកម្មមួយដែលទាក់ទងនឹងការផលិតនិងការលក់ផលិតផលកសិកម្ម ជាពិសេស គ្រប់គ្រងដោយក្រុមហ៊ុនធំៗ។ ជាទូទៅ វាមាននៅក្នុងបណ្ដាប្រទេសអភិវឌ្ឍ ដែលផ្ទុយទៅនឹងបែបផែនផលិតកម្មរបស់កសិករ។
ទី២.ន .របរជួញដូរពាក់ព័ន្ធនឹងកសិផល
ឧទាហរណ៍. ដំណាំកៅស៊ូ ដូងប្រេង។