International Business Institute

for
Leadership International Program

រាជរដ្ឋាភិបាល ទទួចសូមឱ្យយុវជននិងមូលដ្ឋាន អាជីវកម្មទាំងអស់ ចូលរួមទាំងអស់គ្នានៅក្នុងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចទេសចរណ៍៕


ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ដោយបានបើកសិក្ខាសាលាផ្សព្វផ្សាយ អំពីការអភិវឌ្ឍជំនាញ វិជ្ជាជីវៈទេសចរណ៍ ចលនាប្រឡងប្រណាំង អ្នកជំនាញទេសចរណ៍ គំរូគម្រោងកម្ចីសិក្សា ឱកាសទីផ្សារការងារ និងមុខរបរ ក្នុងវិស័យទេសចរណ៍ ជូនដល់សិស្សនិស្សិតម្ចាស់មូលដ្ឋាន  អាជីវកម្មទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ជាតិអន្តរជាតិ ប្រមាណជាង៣០០ មូលដ្ឋាន នៅក្នុងរាជធានីភ្នំពេញ និងមកពីបណ្ដាខេត្តមួយចំនួន ដើម្បីឆ្លើយតបទៅនឹង តម្រូវការភ្ញៀវទេសចរ និងដើម្បីត្រៀមខ្លួន ក្នុងការទទួលកំណើនភ្ញៀវទេសចរ ដែលកំពុងកើនឡើង ឥតឈប់ឈរ

ក្នុងឱកាសបើកសិក្ខាសាលា នាថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៩នេះ ក្រោមអធីបតីភាព លោក មាន វណ្ណដេត ប្រធាននាយកដ្ឋាន បណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈ ទេសចរណ៍ នៃក្រសួងទេសចរណ៍ លោកសមូហកបណ្ឌិតឡី សុភាព នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា និងជាប្រធានសហព័ន្ធទេសចរណ៍និងបដិសណ្ឋារកិច្ចកម្ពុជា បានឱ្យដឹងថា ក្នុងវិស័យទេសចរណ៍ រឿងដែលសំខាន់បំផុតនោះ គឺការទស្សនាកម្សាន្ត ការស្នាក់នៅនិងការហូបចុក ដែលប្រតិបត្តិករទេសចរណ៍ និងម្ចាស់មូលដ្ឋានអាជីវកម្មគ្រប់គ្នា ត្រូវយកចិត្តទុកដាក់ ចំពោះភ្ញៀវទេសចរ។

លោកបន្តថា វិស័យទេសចរណ៍ ជាវិស័យសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដែលទាមទារ ឱ្យមានការរួមគ្នាទទួលខុសត្រូវរួមគ្នា អភិវឌ្ឍន៍ឱ្យឈានទៅមុខ ប៉ុន្តែដើម្បីអភិវឌ្ឍន៍វិស័យមួយនេះ ឱ្យរីកចម្រើនទៅបាន ចាំបាច់ត្រូវមានការបណ្ដុះបណ្ដាល ធនធានមនុស្ស។ ដូច្នេះហើយបានជាថ្ងៃនេះក្រសួងទេសចរណ៍ ដែលមាននាយកដ្ឋាន  បណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈ ទេសចរណ៍សហការជាមួយសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា រៀបចំសិក្ខាសាលាខាងលើនេះឡើង ដើម្បីបញ្ជ្រាបបន្ថែមទៀតអំពីការអភិវឌ្ឍ ជំនាញវិជ្ជាជីវៈទេសចរណ៍ ចលនាប្រឡងប្រណាំង អ្នកជំនាញទេសចរណ៍ គំរូគម្រោងកម្ចីសិក្សាឱកាសទីផ្សារការងារ និងមុខរបរក្នុងវិស័យទេសចរណ៍ ដល់សិស្សនិស្សិត ម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ជាតិអន្តរជាតិនានា។

លោក មាន វណ្ណដេត បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យទេសចរណ៍ វប្បធម៌និងធម្មជាតិ ដែលត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជា«មាសបៃតង»

លោកបានរៀបរាប់ អំពីគោលនយោបាយ និងស្ដង់ដានានាក្នុងវិស័យទេសចរណ៍ ដែលពាក់ព័ន្ធនឹងជំនាញវិជ្ជាជីវៈសេវាកម្មម្ហូបអាហារ សេវាកម្មស្នាក់នៅការបណ្ដុះបណ្ដាល និងផ្នែកពាក់ព័ន្ធនានា។

លោកក៏បានឱ្យដឹងដែរថា រាជរដ្ឋាភិបាលនិងក្រសួងទេសចរណ៍ មានគោលនយោបាយ លើកទឹកចិត្តដល់វិស័យឯកជន ក្នុងការបង្កើតឱ្យមាន ផលិតផលទេសចរណ៍ថ្មីៗ និងលើកទឹកចិត្ត ឱ្យមានការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ឱ្យបានច្រើន ដើម្បីឆ្លើយតបនឹងកំណើនទេសចរ ដែលកំពុងមានការកើនឡើងឥតឈប់ឈរ។

សូមជម្រាបថា ចំនួនភ្ញៀវទេសចរអន្តរជាតិ  ដែលមកទស្សនាកម្ពុជា នៅតែមានការកើនឡើង រៀងរាល់ឆ្នាំដោយនៅឆ្នាំ២០១៨ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ.២លាននាក់ កើនឡើង១០.៧ភាគរយជាមួយនឹងចំណូល .៣ពាន់លានដុល្លារ និងផ្ដល់ឱកាសការងារដោយផ្ទាល់ ប្រមាណ៦២ម៉ឺននាក់ និងដោយប្រយោល រាប់សែននាក់ទៀត។

នៅឆ្នាំ២០១៩នេះ កម្ពុជារំពឹងទុកថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ.៦លាននាក់ នៅឆ្នាំ២០២០  រំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ ៧លាននាក់ជាមួយចំណូលប្រមាណ ៥ពាន់លានដុល្លារ និងនៅឆ្នាំ២០៣០រំពឹងថា នឹងបាន១៥លាននាក់ ជាមួយនឹងចំណូលប្រមាណ ១០ពាន់លានដុល្លារ៕

  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  

Development Partners