នៅក្នុងវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា«លក្ខន្តិក និង លក្ខន្តិកៈ»គឺត្រឹមត្រូវដូចគ្នា អាចសរសេរបានដូចគ្នា។ ពាក្យនេះមានថ្នាក់ពាក្យជា(ន.) ជា(បា.) និងជា(សំ.) ផងដែរ។ ពាក្យថា «លក្ខន្តិក ឬ លក្ខន្តិកៈ» នេះមានន័យថា កំណត់ដែលដាច់ស្រេច, ខ្មែរប្រើពា្យនេះដោយសន្មត់ជាឈ្មោះលក្ខខ័ណ្ឌច្បាប់ សម្រាប់ក្រសួងរាជការឬសម្រាប់សមាគមនីមួយៗ មានការចូលហ៊ុនគ្នាធ្វើជំនួញជាដើម។ ឧទាហរណ៍ លក្ខន្តិកៈនៃអ្នករាជការក្នុងព្រះរាជាណាចក្រ, លក្ខន្តិកៈនៃពុទ្ធិកសមាគម។